Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Monday 12 August 2013

យី សំអូន កំពង់ធំ

ពេល​បង្ក្រាប​ឈើ​គ្រញូង​ឆ្លងកាត់​ខេត្តកំពង់ធំ​លេច​ព័ត៌មាន​ថា​មន្ត្រី​ប៉េអឹម​ឈ្មោះ យី សំ​អូន ជួយ​រត់ការ​
បង្រ្កាបឈើគ្រ (4)
កំពង់ធំ ៖ បទល្មើស ​ឈើ​គ្រញូង​ដែល​រត់ការ​ដោយ​មន្ត្រី​ប៉េអឹម​ម្នាក់​ដែល​ឈរជើង​នៅ​ ខេត្តកំពង់ធំ​ឈ្មោះ យី សំ​អូន បាននិងកំពុង​ធ្វើ​ឲ្យ​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ​ឈឺក្បាល​មិនតិច​ទេ ​ហើយ​សកម្មភាព​នេះ​កំពុង​បន្ត​កើតមាន​ជា​រៀងរាល់ថ្ងៃ​បើទោះបីជា ​សមត្ថកិច្ច​មួយ​ចំនួន​បាន​ព្យាយាម​ទប់ស្កាត់​ក៏ដោយ​។ ជាក់ស្តែង កាលពី​វេលា​ម៉ោង ៩ ព្រឹក​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១២ នៅត្រង់ចំណុច​ភូមិ​ម្នា​វ សង្កាត់​ស្រយូវ ក្រុង​ស្ទឹងសែន ជាប់​នឹង​ព្រំប្រទល់​ស្រុក​សន្ទុក ខេត្តកំពង់ធំ​នោះ សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ បាន​ដេញ​ស្ទាក់​ឃាត់​បាន​រថយន្ត​ដឹកឈើ​គ្រញូង​២​គ្រឿង​ដែលមាន​ប្រភព​ចេញពី​ ខេត្តព្រះវិហារ​ឆ្លងកាត់​ខេ​ត្ត​កំពង់ធំ​ឆ្ពោះទៅ​ខេត្តកំពង់ចាម​​ស្រាប់​តែ​ លេច​ឈ្មោះ​ យី​ សំអូន​ ជា​អ្នក​ចេញ​មុខ​រត់​ការ​។

         ​ មន្ត្រីរដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម​ម្នាក់​បាន​ប្រាប់​វរជន​ខ្មែរ​ថា រថយន្ត​ពីរ​គ្រឿង​ដែល​ដឹកឈើ​គ្រញូង​នេះ​គឺ​មួយគ្រឿង​ម៉ាក​ឡុ​ច​ស៊ី​ស​៤៧០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២I-៩៨០៨ ចង្កូត​ឆ្វេង និង​មួយគ្រឿង​ទៀត​ម៉ា​កឡង់​រ៉ូ​វ័រ ពណ៌​ខ្មៅ​។ លោក សុទ្ធ ម៉ា​រី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម​បាន​និយាយ​តាម​ទូរស័ព្ទ​ថា រថយន្ត​ឡង់​នេះ​ត្រូវ​អូស​មក​រក្សាទុក​នៅ​ផ្នែក​កំពង់ថ្ម និង​រថយន្ត​ឡុ​ច​ស៊ី​ស​ប្រគល់​ឲ្យ​ផ្នែក​ស្ទោង​ដើម្បី​ចាត់ការ​តាមផ្លូវ​ ច្បាប់​។ លោក​បាន​បញ្ជាក់ទៀតថា ចំពោះ​ឈើ​គ្រញូង​ទាំងនេះ​ពុំទាន់​បាន​វាស់វែង​ជា​ផ្លូវការ​នៅឡើយ​ទេ​។ ប្រភពព័ត៌មាន មាត់ចាប​មាត់​ប្រៀប​ពី​សមត្ថកិច្ច​ដែល​ឈរជើង​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៦៤ និង​លេខ​៦​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ​បាន​ឲ្យ​ដឹងថា ឈ្មួញ​ដឹកឈើ​គ្រញូង​នេះ​ឈ្មោះ លី ហើយ​មាន​មន្ត្រី​ប៉េ​អិ​ម​ខេត្តកំពង់ធំ​ម្នាក់​ចេញមុខ​ជួយ​រត់ការ​គឺមាន​ ឈ្មោះ យី សំ​អូន ។​
         ​ ប្រភព​ខាងលើ​បាន​បញ្ជាក់ថា ឈ្មោះ យី សំ​អូន នេះ​បាន​រត់ការ​ប៉ាវ​ផ្ដាច់​​សម្រាប់​ការដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ ខេត្តកំពង់ធំ​ហើយ​មន្ត្រី​តូចតាច​នៅតាម​ដងផ្លូវ​ទាំងពីរ​ខ្សែ​នេះ​គឺ​ពុំ​ បានទទួល​មួយ​កាក់​មួយ​សេន​ពី​ឈ្មោះ យី សំ​អូន ឡើយ​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក្ដី​លោក យី សំ​អូន បាន​បដិសេធថា លោក​ពុំបាន​ប្រព្រឹត្ត​បែបនេះ​ទេ ហើយ​នេះ​ជា​រឿង​របស់​អ្នកផ្សេង​បាន​ស៊ី​បាន​ចុក​មក​ទម្លាក់កំហុស និង​មួលបង្កាច់​ដាក់​គាត់​។ ទោះជា​យ៉ាងណាក៏ដោយ​លោក យី សំ​អូន ត្រូវគេ​ស្គាល់​ថា​ជា​ជើង​ខ្លាំង​មួយរូប​ក្នុងការ​រត់ការ​សម្រួល​ក្បួន​ឈើ​ គ្រញូង​ឲ្យ​ក្រុម​ឈ្មួញ​មួយចំនួន​ដ៏​មាន​ឥទ្ធិពល​ផងដែរ​៕

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567