Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Tuesday 6 August 2013

An Mady_logging

​ខេត្តរតនគិរីៈ រថយន្ត​យី​ឌុប​ដឹកឈើ​ប្រណិត​របស់​ក្រុមហ៊ុន​អាន​ម៉ារ​ឌី​បាន​នឹង​កំពុង​ បំផ្លាញ​ផ្លូវ​សាធារណៈ ដោយ​ដឹក​លើស​ទំងន់ និង​ត្រូវគេ​សង្ស័យថា​លួច​ដឹកឈើ​ប​បង្កប់​លើស​ចំនួន​ឈើ​ដែល​បង់ពន្ធ​ជូន​ រដ្ឋ​។
​ ​រថយន្ត​យី​ឌុប​៥​គ្រឿង​ត្រូវគេ​ប្រទះឃើញ​ឈប់​តំរង​ជួរ​លើ​ដងផ្លូវ​ចេញពី​ ស្រុក​តា​វែង​មក​ផ្លូវ​លេខ​78​ជិត​ផ្លូវបំបែក ស្រុក​បរ​កែវ​ចាស់ ក្នុង​ចំណុច​ភូមិ​ឡា​មិញ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ ខេត្តរតនគិរី រថយន្ត​ខាងលើនេះ​ឈប់​សំ​ចក​តាំងពី​ម៉ោង​២​រសៀល ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៣ រហូដ​ល់​ម៉ោង​៦​យប់​ថ្ងៃ​ដ​ដែរ​ទើប​រថយន្ត​នេះ​ចេញដំណើរ​បន្ត​ឆ្លងកាត់​ ក្រុង​បាន​លុង​។ ដងផ្លូវ​មួយ​ខ្សែ​ភ្ជាប់​ពី​ស្រុក​តា​វែង មក​ផ្លូវ​លេខ​78 ត្រូវគេ​ឃើញថា​រង​ការខូចខាត​ជា​ទំងន់ ដោយសា​រថយន្ត​ទំងន់​យក្ស​របស់​ក្រុមហ៊ុន​ដឹក​លើស​ទំងន់​ធ្វើអោយ​ ប្រជាពលរដ្ឋនៅក្នុង​ស្រុក​អណ្តូង​មាស​មានការ​លំបាក​ក្នុងការ​ធ្វើដំណើរ​ដឹក​ នា​ក់ជ​ម្ងឺ​មក​មន្ទីរពេទ្យ​ក្នុង​ខេត្ត​និង​លំបាក​ក្នុង​ការដឹក​កសិផល​ម​កល ​ក់​។ បើតាម​ការសង្កេត គេ​សង្ស័យថា​រថយន្ត​នេះ​លួច​ដឹកឈើ​បន្លំ​បង្កប់​បន្ថែម​លើស​ចំនួន​ក្នុង​ ច្បាប់​។ តាម​ប្រសាសន៍​លោក​គាំ សីហា នាយផ្នែក​រដ្ឋបាល​ព្រៃ​ស្រុក​អូរ​ជុំ​ស្រុក​វ៉ើ​ន​សៃ ស្រុក​តា​វែង កាលពី​ថ្ងៃទី​៥ ខែសីហា បានអោយដឹងថា កាលពី​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៣ ម្សិលមិញ​នេះ​ក្រុមហ៊ុន​លោក ឧកញ៉ា អាន​ម៉ារ​ឌី ដឹកឈើ​ប្រណិត​ចេញពី​ក្រុមហ៊ុន​ដី​សម្បទាន​នៅ​ស្រុក​តា​វែង​ចំនួន​៥​គ្រឿង ឆ្លងកាត់​ស្រុក​អណ្តូង​មាស ចេញមក​ក្រុង​បាន​លុង មានច្បាប់​ដឹក​ក្នុង​មួយ​រថយន្ត​ពី​១៩​ទៅ​២០​ម៉ែត្រគូប ក៏ប៉ុន្តែ​ត្រូវគេ​សង្កេតឃើញថា​ឈើ​ក្នុង​រថយន្ត​ដឹក​លើស​ចំនួន​។
​ ​គួ​បញ្ជាក់​ផងដែរ រថយន្ត​ដឹកឈើ​របស់​ក្រុមហ៊ុន​ខាងលើនេះ​ចេញដំណើរ​នៅពេល​យប់​ផ្ទុយ​ពី​ចរាចរណ៍ ​គណៈបញ្ជាការ​ឯកភាព​ខេត្ត រថយន្ត​ដឹក​អនុផល​ព្រៃឈើ​ចេញ​ពេលយប់​គឺ​គ្មាន​ច្បាប់​។​
​ដោយ​ភួង ផុន​ស​
a9 a10 a11

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567