កម្លាំងចម្រុះដឹកនាំដោយ ព្រះរាជអាជ្ញារង ចុះបង្ក្រាបកន្លែងស្តុបឈើ ប្រណិតខុសច្បាប់
ការចុះបង្ក្រាបកន្លែង ស្តុបទុកឈើប្រណិត មួយកន្លែងនេះ ធ្វើឡើងនៅវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៤ ស្ថិតនៅចំណុច ចំការស្វាយចន្ទី ក្នុងភូមិតឺន ស្រុកកូនមុំ ។
មន្ត្រីរដ្ឋបាលព្រៃឈើ បានឲ្យដឹងថា មុនពេលឈានដល់ ការចុះបង្ក្រាប គឺទទួលបានពត៌មានពីកម្លាំងបង្កប់រាយការណ៍ថា មានការលួចលាក់ ទុកឈើប្រណិតយ៉ាង អាណាធិបតេយ្យ នៅក្នុងព្រៃខាងលើ ទើបឈានដល់ការបង្ក្រាប និងរឹបអូសបានតែម្តង ។ ទាក់ទិននឹងការចុះបង្ក្រាប ឈើប្រណិតនេះ មិនឃើញម្ចាស់ឈើនៅឡើយទេ ព្រោះឈើប្រណិត ត្រូវបានលាក់ទុក ក្នុងព្រៃស្វាយចន្ទីចាស់ បម្រុងដឹកចេញទៅលក់ នៅប្រទេសវៀតណាម ដែលកំពុងតែមាន ហាងឆេងខ្ពស់ ៕
ដោយៈ តាំង ឧស្សា
No comments:
Post a Comment
Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567